ជីវិតនាយករដ្ឋមន្ត្រីក្នុងតំណែង ៣១ ឆ្នាំ (ដកស្រង់ពីហ្វេសកប៊ុក)

៣១ ឆ្នាំមុន គឺនៅថ្ងៃ ១៤ ខែ មករា ឆ្នាំ ១៩៨៥ នោះហើយ ដែលរដ្ឋសភាបានបោះឆ្នោត​ជ្រើសរើសខ្ញុំ​ព្រះ​ករុណាខ្ញុំ ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី(នាយករដ្ឋមន្ត្រី)នៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា។ បន្ទាប់ពីការបំពេញភារកិច្ចជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការទេសរយៈពេល ៦ ឆ្នាំ ហើយក៏បានបំពេញមុខនាទីជានាយករដ្ឋមន្ត្រីស្តីទី ប្រមាណជាង ៣ ខែ តាំងពីពេលដែល ឯកឧត្តម ចាន់ ស៊ី ចេញទៅព្យាបាលជម្ងឺ និងទទួលមរណភាពនៅទីក្រុងមូស្គូ។ ការគាំទ្ររបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ ពិសេស សម្តេច ហេង សំរិន សម្តេច ជា ស៊ីម បង សាយ ភូថង បង ជា សុទ្ធ ។ល។ ទើបមានការរៀបចំបែបនេះ។ អ្វីដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលបំផុត គឺការបោះឆ្នោតជាសម្ងាត់​នៅក្នុងរដ្ឋសភា ដែលខ្ញុំទទួលបានសម្លេងឆ្នោតគាំទ្រ ១០០%។ គ្មានសន្លឹកឆ្នោតប្រឆាំង គ្មានសន្លឹកឆ្នោត​អនុប្បវាទ គ្មានសន្លឹកឆ្នោតមោឃៈ។ នាយករដ្ឋមន្ត្រី ២ រូប មុនខ្ញុំ តែងមានសន្លឹកឆ្នោតប្រឆាំងមិនតិចជាង … Continue reading ជីវិតនាយករដ្ឋមន្ត្រីក្នុងតំណែង ៣១ ឆ្នាំ (ដកស្រង់ពីហ្វេសកប៊ុក)